រួចលើកខ្ទះមកចាក់នំនោះនៅនឹងមុខ ប៉ុន្តែ ទ្រង់មិនបរិភោគទេ ហើយបង្គាប់ថា៖ «ចូរឲ្យមនុស្សទាំងអស់ចេញពីយើងទៅ» ដូច្នេះ គ្រប់គ្នាក៏ចេញទៅក្រៅ។
ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
នាងយកខ្ទះមកចៀននំ រួចយកទៅជូនសម្តេចអាំណូន ប៉ុន្តែ សម្តេចមិនព្រមពិសាទេ។ សម្តេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
ពេលនោះ លោកយ៉ូសែបមិនអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជិតលោកបានឡើយ ហើយលោកក៏ស្រែកឡើងថា៖ «ចូរឲ្យមនុស្សទាំងអស់ថយចេញពីខ្ញុំទៅ!»។ ដូច្នេះ ពេលលោកយ៉ូសែបប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់ នោះគ្មានអ្នកណាផ្សេងទៀតនៅជាមួយឡើយ។
បន្ទាប់មក អាំណូនប្រាប់ទៅនាងតាម៉ារថា៖ «សូមយកនំមកក្នុងបន្ទប់ ដើម្បីយើងបរិភោគពីដៃឯង»។ ព្រះនាងក៏យកនំដែលធ្វើនោះ ទៅឲ្យអាំណូនជាជេដ្ឋា នៅក្នុងបន្ទប់។
ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូន ដែលកំពុងផ្ទំ។ នាងក៏យកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។
ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។
រីឯខ្លួនលោក លោកក៏ត្រឡប់ក្រោយនៅត្រង់រូបចម្លាក់ថ្មជិតគីលកាល ហើយចូលមកទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់ទូលថ្វាយព្រះអង្គ»។ ស្ដេច ក៏បង្គាប់ថា៖ «ចូរស្ងៀមសិន» ឯអស់អ្នកដែលនៅបម្រើស្ដេច ក៏នាំគ្នាចេញទៅក្រៅអស់។