ប៉ុន្តែ នាងឆ្លើយថា៖ «ទេ បង ដ្បិតកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ អាក្រក់ជាងការដែលបានធ្វើដល់ខ្ញុំម្ចាស់ទៅទៀត»។ ប៉ុន្តែ ទ្រង់មិនព្រមស្តាប់តាមនាងឡើយ។
២ សាំយូអែល 13:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង អាល់គីតាប សម្តេចហៅក្មេងបម្រើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ |
ប៉ុន្តែ នាងឆ្លើយថា៖ «ទេ បង ដ្បិតកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ អាក្រក់ជាងការដែលបានធ្វើដល់ខ្ញុំម្ចាស់ទៅទៀត»។ ប៉ុន្តែ ទ្រង់មិនព្រមស្តាប់តាមនាងឡើយ។
ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។