ប៉ុន្តែ ពេលនាងទៅជិត ដើម្បីថ្វាយនំឲ្យសោយ ទ្រង់ក៏ចាប់នាងដោយពាក្យថា៖ «ប្អូនអើយ ចូរមកដេកជាមួយយើង»។
២ សាំយូអែល 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អាំណូនប្រាប់ទៅនាងតាម៉ារថា៖ «សូមយកនំមកក្នុងបន្ទប់ ដើម្បីយើងបរិភោគពីដៃឯង»។ ព្រះនាងក៏យកនំដែលធ្វើនោះ ទៅឲ្យអាំណូនជាជេដ្ឋា នៅក្នុងបន្ទប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាំណូនប្រាប់ព្រះនាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្ដេចអាំណូនដល់គ្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់ អាល់គីតាប សម្តេចអាំណូនប្រាប់នាងតាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ នាងតាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅជូនសម្តេចអាំណូនដល់គ្រែ។ |
ប៉ុន្តែ ពេលនាងទៅជិត ដើម្បីថ្វាយនំឲ្យសោយ ទ្រង់ក៏ចាប់នាងដោយពាក្យថា៖ «ប្អូនអើយ ចូរមកដេកជាមួយយើង»។
រួចលើកខ្ទះមកចាក់នំនោះនៅនឹងមុខ ប៉ុន្តែ ទ្រង់មិនបរិភោគទេ ហើយបង្គាប់ថា៖ «ចូរឲ្យមនុស្សទាំងអស់ចេញពីយើងទៅ» ដូច្នេះ គ្រប់គ្នាក៏ចេញទៅក្រៅ។