Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រួច​លើក​ខ្ទះ​មក​ចាក់​នំ​នោះ​នៅនឹង​មុខ ប៉ុន្តែ ទ្រង់​មិន​បរិ‌ភោគ​ទេ ហើយ​បង្គាប់​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​យើង​ទៅ» ដូច្នេះ គ្រប់​គ្នា​ក៏​ចេញ​ទៅ​ក្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ជូន​សម្តេច​អាំ‌ណូន ប៉ុន្តែ សម្តេច​មិន​ព្រម​ពិសា​ទេ។ សម្តេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​យ៉ូសែប​មិន​អាច​ទប់ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជិត​លោក​បាន​ឡើយ ហើយ​លោក​ក៏​ស្រែក​ឡើង​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​ខ្ញុំ​ទៅ!»។ ដូច្នេះ ពេល​លោក​យ៉ូសែប​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់ នោះ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​នៅ​ជាមួយ​ឡើយ។


បន្ទាប់​មក អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា៖ «សូម​យក​នំ​មក​ក្នុង​បន្ទប់ ដើម្បី​យើង​បរិ‌ភោគ​ពី​ដៃ​ឯង»។ ព្រះ​នាង​ក៏​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឲ្យ​អាំណូន​ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់។


ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​តែង​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ទេ ក្រែង​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


រី​ឯ​ខ្លួន​លោក លោក​ក៏​ត្រឡប់​ក្រោយ​នៅ​ត្រង់​រូប​ចម្លាក់​ថ្ម​ជិត​គីល‌កាល ហើយ​ចូល​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មានកិច្ច​ការ​សម្ងាត់​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្ដេច ក៏​បង្គាប់​ថា៖ «ចូរ​ស្ងៀម​សិន» ឯ​អស់​អ្នក​ដែល​នៅ​បម្រើ​ស្ដេច ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម