ដូច្នេះ ពួកមហាតលិកទូលសួរថា៖ «ម្តេចក៏ទ្រង់ធ្វើដូច្នេះ? កាលបុត្រនៅមានព្រះជន្មនៅឡើយ ទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ ទ្រង់បែរជាតើនឡើង សោយព្រះស្ងោយវិញ»។
២ សាំយូអែល 12:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតម ហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ានឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មរស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌមានបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតមហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង អាល់គីតាប ស្តេចទតប្រាប់វិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា អុលឡោះតាអាឡាប្រហែលជាប្រណីសន្តោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។ |
ដូច្នេះ ពួកមហាតលិកទូលសួរថា៖ «ម្តេចក៏ទ្រង់ធ្វើដូច្នេះ? កាលបុត្រនៅមានព្រះជន្មនៅឡើយ ទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ ទ្រង់បែរជាតើនឡើង សោយព្រះស្ងោយវិញ»។
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
«ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ បុព្វបុរសអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែកអ្នកហើយ។ យើងនឹងចម្រើនអាយុអ្នកឡើងដប់ប្រាំឆ្នាំទៀត
ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។
ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើងអំពាវនាវដល់ព្រះរបស់អ្នកទៅ ក្រែងព្រះអង្គនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។