ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា៖ «ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកជួបយើង» ហើយយ៉ូអាប់ក៏ឲ្យអ៊ូរីទៅគាត់ព្រះបាទដាវីឌ។
២ សាំយូអែល 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា ខ្ញុំម្ចាស់មានគភ៌ហើយ។ អាល់គីតាប នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅជម្រាបស្តេចទតថា៖ «ខ្ញុំមានផ្ទៃពោះហើយ»។ |
ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា៖ «ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកជួបយើង» ហើយយ៉ូអាប់ក៏ឲ្យអ៊ូរីទៅគាត់ព្រះបាទដាវីឌ។
ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយ របស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
ប្រសិនបើឃើញបុរសណាកំពុងតែរួមដំណេកជាមួយប្រពន្ធរបស់អ្នកដទៃ នោះអ្នកទាំងពីរត្រូវតែស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្ដីនោះ ទាំងស្រ្ដីដែលផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល។