អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
២ សាំយូអែល 11:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្រពន្ធអ៊ូរីបានឮថាប្តីស្លាប់ហើយ នាងក៏យំសោកនឹងប្តី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលប្រពន្ធអ៊ូរីបានឮថាប្ដីស្លាប់ហើយ នោះនាងក៏យំសោកនឹងប្ដី អាល់គីតាប ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។ |
អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
ព្រះបាទដាវីឌមានរាជឱង្ការទៅអ្នកដែលនាំដំណឹងមកថា៖ «អ្នកត្រូវទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា "កុំតូចចិត្តពីការនោះឡើយ ព្រោះដាវតែងប្រហារទាំងសងខាង ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបាន" ចូរឯងនិយាយលើកទឹកចិត្តលោកផង»។
នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា៖ «សូមឲ្យអ្នកក្លែងខ្លួនធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
គ្រានោះ ព្រះបាទដាវីឌបានត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្ដាទ័ពរាល់គ្នា ដែលនៅជាមួយលោកថា៖ «ចូរអ្នករាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ»។ ឯព្រះបាទដាវីឌក៏យាងតាមក្តារមឈូសដែរ។
ដូច្នេះ កាលព្រះបាទអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ ទ្រង់តើនឡើង ដើម្បីចុះទៅចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ទ្រង់។
ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។
បន្ទាប់មក ពួកគេរើសអដ្ឋិយកទៅបញ្ចុះនៅក្រោមដើមឈើមួយ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។:៚