ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សាឡូម៉ូន​មាន​រោង​សម្រាប់​សេះ និង​រទេះ​ចម្បាំង បួន​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ ៤ ០០០ ក្បាល សម្រាប់​ទឹម​រទេះ​ចម្បាំង ហើយ​សេះ​១២ ០០០ ក្បាល​ទៀត សម្រាប់​ពល​ទ័ព​សេះ ទ្រង់​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សាឡូម៉ូន​ទ្រង់​មាន​រោង​សំរាប់​សេះ ហើយ​រទេះ​ចំបាំង ៤​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សេះ ៤ ០០០ ក្បាល សម្រាប់​ទឹម​រទេះ​ចំបាំង ហើយ​សេះ ១២ ០០០ ក្បាល​ទៀត សម្រាប់​ពល​ទ័ព​សេះ ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ។

សូមមើលជំពូក



២ របា‌ក្សត្រ 9:25
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង និង​ពល​សេះ ទ្រង់​មាន​រទេះ​ចម្បាំង​មួយ​ពាន់​បួនរយ ហើយ​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។


ទ្រង់​ក៏​មាន​រោង​សម្រាប់​សេះ​បួន​ម៉ឺន ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។


ព្រះបាទ​សាឡូម៉ូន​ប្រមូល​បាន​រទេះ​ចម្បាំង និង​ពល​សេះ មាន​រទេះ​មួយ​ពាន់​បួន​រយ និង​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សម្រាប់​រទេះ​ចម្បាំង ហើយ​នៅ​ជា‌មួយ​ស្តេច​ក្នុង​ក្រុង​យេរូ‌សាឡិម។


តែ​ស្តេច​នោះ​មិន​ត្រូវ​មាន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាបាន​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ថា "អ្នក​រាល់​គ្នា​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្លូវ​នោះ​វិញ​ឡើយ"។