កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង
២ របាក្សត្រ 6:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរក្សាសេចក្ដីសន្យា ដែលព្រះអង្គបានមានព្រះបន្ទូលនឹងអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតាទូលបង្គំ ព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តរបស់ព្រះអង្គ ដូចជាមានមកសព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសំរេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ អាល់គីតាប ទ្រង់ប្រោសប្រណីដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលសន្យារបស់ទ្រង់។ ថ្ងៃនេះទ្រង់សម្រេចតាមបន្ទូលសន្យា ដោយសារអំណាចរបស់ទ្រង់។ |
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យឡើងសោយរាជ្យជំនួសឯង ហើយយើងនឹងតាំងរាជ្យគេឲ្យខ្ជាប់ខ្ជួនឡើង
ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។
ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងព្រះបាទដាវីឌ ជាបិតារបស់យើង ដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយបានសម្រេចសេចក្ដីនោះ ដោយសារព្រះហស្តរបស់ព្រះអង្គ ដោយព្រះបន្ទូលថា
ដូច្នេះ ម៉ាណូអាក៏ក្រោកឡើង ដើរតាមប្រពន្ធទៅរកបុរសនោះ ហើយសួរថា៖ «តើលោកឬ ដែលបាននិយាយមកកាន់ប្រពន្ធខ្ញុំ?» ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។