Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​សំរេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​បាន​រក្សា​សេចក្ដី​សន្យា ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​សម្រេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ទ្រង់​ប្រោស‌ប្រណី​ដល់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ជា​ឪពុក​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ថ្ងៃ​នេះ​ទ្រង់​សម្រេច​តាម​បន្ទូល​សន្យា ដោយ‌សារ​អំណាច​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង


ទ្រង់​បាន​កាន់​តាម​សេចក្ដី​សន្យា ដែល​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូលបង្គំ គឺ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ


នោះ​ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ព្រះ‌ពរ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​សេចក្ដី​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដោយ​បន្ទូល​ថា


ដូច្នេះ​ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម