Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ម៉ាណូ‌អា​ក៏​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ​ទៅ​រក​បុរស​នោះ ហើយ​សួរ​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​មក​កាន់​ប្រពន្ធ​ខ្ញុំ?» ទេវតា​ក៏ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ​ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​ម៉ាណូ‌អា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស​ហើយ​ពោល​ថា៖ «តើ​អ្នក​ឬ​ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ម៉ាឡា‌អ៊ីកាត់​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 13:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​រក្សា​សេចក្ដី​សន្យា ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​សម្រេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ។


កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»


ម៉ាណូ‌អា​សួរ​ថា៖ «ដូច្នេះ នៅ​ពេល​ពាក្យ​របស់​លោក​បាន​សម្រេច តើ​កូន​នោះ​ត្រូវ​រស់​នៅ​បែប​ណា ហើយ​តើ​កូន​នោះ​ត្រូវ​ធ្វើ​អ្វី?»។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ម៉ាណូអា​ថា៖ «នាង​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់


ពេល​នោះ ម៉ាណូ‌អា​ក៏អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​នោះ បាន​មក​ជួប​យើង​ខ្ញុំ​ម្តង​ទៀត ដើម្បីបង្រៀន​យើង​ខ្ញុំ​អំពី​ការដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម