២ របាក្សត្រ 35:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេរេមា លោកលើកបទទំនួញទួញពីយ៉ូសៀស ហើយពួកចំរៀងប្រុសស្រីក៏ច្រៀងបទទំនួញពីយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ អាល់គីតាប លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ |
ស្ដេចទួញទំនួញនឹងអ័ប៊ីនើរថា៖ «តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬ?
រីឯដំណើរឯទៀត ពីព្រះបាទយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
មិនរាប់អ្នកបម្រើប្រុសស្រីរបស់គេដែលមាន ៧ ៣៣៧ នាក់ទៀតទេ ហើយក្នុងចំណោមគេមានពួកអ្នកចម្រៀងប្រុសស្រី ២០០ នាក់។
សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្ដាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុង នឹងដាស់ក្រពើឡើងផង។
គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។
នេះជាពាក្យរបស់ហោរាយេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាណាថោត ក្នុងស្រុកបេនយ៉ាមីន
កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។
ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះសហាយរបស់អ្នកត្រូវបំផ្លាញហើយ។
ស្ដេចជាអម្ចាស់ជីវិតរបស់យើង គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំង ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់ ព្រះអង្គហើយដែលយើងធ្លាប់ពោលថា «យើងរាល់គ្នាសូមជ្រកក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ ក្នុងចំណោមពួកសាសន៍ដទៃ»។
នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ និងប្រជាជនជាច្រើនរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ហេតុនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងទីធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងពោលថា "វរហើយ វរហើយ!" គេនឹងហៅពួកអ្នកស្រែចម្ការឲ្យមកយំសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញមកទ្រហោយំ
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់
លុះគ្រប់កំណត់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ ហើយលោកបានប្រព្រឹត្តនឹងនាង តាមពាក្យដែលលោកបានស្បថ។ នាងពុំដែលបានស្គាល់បុរសណាឡើយ ហើយសេចក្ដីនោះក៏បានត្រឡប់ជាទម្លាប់ក្នុងពួកអ៊ីស្រាអែល
គឺពីមួយឆ្នាំទៅមួយឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល តែងទៅយំរំឭកដល់កូនស្រីរបស់យែបថា ជាអ្នកស្រុកកាឡាត រយៈពេលបួនថ្ងៃ ក្នុងមួយឆ្នាំ។