លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។
២ របាក្សត្រ 34:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន អាល់គីតាប លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំនៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនោះទៅលោកសាផាន។ |
លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។
កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញទៅ នោះសង្ឃហ៊ីលគីយ៉ារកឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកតាមរយៈលោកម៉ូសេ។
ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបម្រើរបស់ទ្រង់ នោះគេកំពុងតែធ្វើហើយ
ស្ដេចយាងឡើងទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី និងបណ្ដាជនទាំងឡាយ ទាំងធំ ទាំងតូចផង ទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យនៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា
ក្រោយការទាំងនោះមក ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារា អ័សារាជាកូនហ៊ីលគីយ៉ា
ប្រជាជនទាំងអស់បានមកជួបជុំគ្នានៅទីធ្លាខាងមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសុំឲ្យស្មៀនអែសរ៉ាយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់មកពួកអ៊ីស្រាអែល។
ក្រោយពីបានហៅពួកសង្គ្រាជ និងពួកអាចារ្យរបស់បណ្តាជនមកជួបជុំគ្នាហើយ ទ្រង់ក៏សាកសួរពួកគេពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
កាលណាស្តេចបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអង្គហើយ ស្ដេចត្រូវចម្លងក្រឹត្យវិន័យនេះមួយច្បាប់ នៅមុខពួកលេវីដែលជាសង្ឃ ទុកក្នុងសៀវភៅមួយសម្រាប់ខ្លួន។