២ របាក្សត្រ 34:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញទៅ នោះសង្ឃហ៊ីលគីយ៉ារកឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដែលបានប្រទានមកដោយសារលោកម៉ូសេ សូមមើលជំពូកអាល់គីតាប14 ពេលគេយកប្រាក់ ដែលប្រជាជនជូនជាជំនូន សម្រាប់ដំណាក់របស់អុលឡោះតាអាឡាចេញមកនោះ មូស្ទីហ៊ីលគីយ៉ារកឃើញគតាបហ៊ូកុំ ដែលអុលឡោះតាអាឡាប្រទានមក តាមរយៈណាពីម៉ូសា។ សូមមើលជំពូក |
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។