រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាតង្វាយមេត្រី និងតង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពបម្រើព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាដង្វាយមេត្រី នឹងដង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
ស្តេចបានសង់អាសនៈរបស់អុលឡោះតាអាឡាឡើងវិញ រួចធ្វើគូរបានមេត្រីភាព និងគូរបានអរគុណ។ ស្តេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។
បន្ទាប់មក លោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «សូមចូលមកជិតខ្ញុំ» ប្រជាជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំឡើងវិញ។
ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មានអស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ។
ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិទាំងប៉ុន្មានដែរ
រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា៖ «យើងខ្ញុំរាល់គ្នាបានសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសម្រាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
នៅខណៈនោះ ព្រះបាទហេសេគាមានរាជឱង្ការឡើងថា៖ «ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ ក្រុមជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ។
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប៉ុន្តែ ព្រះបាទម៉ាណាសេលួងលោមពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យធ្វើការអាក្រក់លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែល។
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។