២ របាក្សត្រ 33:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាដង្វាយមេត្រី នឹងដង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាតង្វាយមេត្រី និងតង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពបម្រើព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ សូមមើលជំពូកអាល់គីតាប16 ស្តេចបានសង់អាសនៈរបស់អុលឡោះតាអាឡាឡើងវិញ រួចធ្វើគូរបានមេត្រីភាព និងគូរបានអរគុណ។ ស្តេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ សូមមើលជំពូក |
នៅខណនោះ ហេសេគាទ្រង់មានបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា នឹងដង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា នឹងដង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកដង្វាយដុតមកដែរ