នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
២ របាក្សត្រ 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយគ្រប់ទាំងការ ជាអំពើស្មោះត្រង់ទាំងនោះមក នោះព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំងនឹងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលដែលព្រះបាទហេសេគាសម្តែងភក្ដីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយគ្រប់ទាំងការ ជាអំពើស្មោះត្រង់ទាំងនោះមក នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំងនឹងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ អាល់គីតាប ក្រោយពេលដែលស្តេចហេសេគាសំដែងភក្តីភាព ចំពោះអុលឡោះនោះមក ស្តេចសានហេរីបជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសំរុកក្រុងទាំងនោះទៀតផង។ |
នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
នៅឆ្នាំទីប្រាំបួន ក្នុងរាជ្យហូស៊ា ស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា គឺព្រះអង្គជាព្រះយេហូវ៉ា ដែលជាព្រះតែមួយព្រះអង្គគត់»។
កាលព្រះបាទហេសេគាឃើញថា ព្រះបាទសានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡិមដែរ
ក្រោយការទាំងនោះ ពេលដែលព្រះបាទយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះព្រះបាទនេកោជាស្តេចអេស៊ីព្ទ ទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសយាងចេញទៅស្ទាក់ផ្លូវ។
នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម។
នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
ហេតុនោះ ព្រះបាទសានហេរីបជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ។
គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។