នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
២ របាក្សត្រ 29:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទហេសេគា និងពួកជនទាំងឡាយ ក៏មានសេចក្ដីរីករាយសប្បាយ ដោយព្រោះព្រះបានបណ្ដាលឲ្យគេមានចិត្តព្រមព្រៀងគ្នាធ្វើឡើង ដ្បិតការនោះស្រាប់តែធ្វើភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគា និងប្រជាជនទាំងមូល សប្បាយរីករាយក្រៃលែង ព្រោះព្រះជាម្ចាស់ជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហេសេគា នឹងពួកជនទាំងឡាយ ក៏មានសេចក្ដីរីករាយសប្បាយ ដោយព្រោះព្រះបានបណ្តាលឲ្យគេមានចិត្តព្រមព្រៀងគ្នាធ្វើឡើង ដ្បិតការនោះស្រាប់តែធ្វើភ្លាម។ អាល់គីតាប ស្តេចហេសេគា និងប្រជាជនទាំងមូលសប្បាយរីករាយក្រៃលែង ព្រោះអុលឡោះជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។ |
នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
មួយទៀត មានតង្វាយដុតជាច្រើន ព្រមទាំងខ្លាញ់តង្វាយមេត្រី និងតង្វាយច្រួច សម្រាប់គ្រប់ទាំងតង្វាយដុតផង។ ដូច្នេះ ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម
ព្រះបាទហេសេគាក៏ចាត់គេឲ្យទៅពួកអ៊ីស្រាអែល ហើយពួកយូដាទាំងអស់ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាណាសេ ឲ្យមានព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេប្រារព្ធពិធីបុណ្យនំបុ័ងឥតដំបែ អស់រយៈពេលប្រាំពីរថ្ងៃដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យពួកគេអរសប្បាយ ហើយបានបង្វែរព្រះហឫទ័យរបស់ស្តេចស្រុកអាសស៊ើរ មកឯពួកគេ ដើម្បីឲ្យស្ដេចជួយគាំទ្រពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់
គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។