ព្រះបាទអ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះដំណាក់របស់ព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិម។
២ របាក្សត្រ 29:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរាជ្យរបស់ទ្រង់ ទ្រង់ក៏បើកទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្ដេច ព្រះបាទហេសេគាបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួសជុលឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង អាល់គីតាប នៅខែទីមួយក្នុងឆ្នាំទីមួយ នៃរជ្ជកាលរបស់ស្តេច ស្តេចហេសេគាបើកទ្វារដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងជួសជុលឡើងវិញ។ |
ព្រះបាទអ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះដំណាក់របស់ព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះដំណាក់របស់ព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិម។
គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែទីមួយ ហើយដល់ថ្ងៃទីប្រាំបីក្នុងខែនោះ គេបានសម្អាតមកដល់ទីថែវរបស់ព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាងប្រាំបីថ្ងៃ លុះដល់ថ្ងៃទីដប់ប្រាំមួយខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
គេបានទាំងបិទទ្វារទីថែវ ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយតង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ។
ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ