ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ សង្ឃ​អ័សារា​ចូល​ទៅ​តាម​ក្រោយ​ស្ដេច ដោយ​មាន​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត​មាំ​ទៅ​ជា‌មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្ដេច ដោយ​មាន​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ័សារា​ដ៏​ជា​សង្ឃ លោក​ចូល​ទៅ​តាម នាំ​ទាំង​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត‌មាំ​៨០​នាក់​ទៅ​ជា​មួយ

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​អសា‌រា​ចូល​មក​តាម​ក្រោយ​ស្តេច ដោយ​មាន​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ចំនួន​ប៉ែត‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច​មក​ជា​មួយ​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 26:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេទ័ព​ម្ភៃពីរ​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក។


សេម៉ា‌យ៉ា ជា​កូន​របស់​អូបិឌ-អេដុម ក៏​មាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន។


យ៉ូ‌ហា‌ណាន​បង្កើត​អ័សារា (គឺ​លោក​នេះ​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង នៅ​ក្រុង​យេរូ‌សាឡិម)។


សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។