ពួកមេទ័ព គេធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃសប្ប័ទ និងពួកដែលចេញវេននៅថ្ងៃសប្ប័ទដែរ មកឯសង្ឃយេហូយ៉ាដា។
២ របាក្សត្រ 23:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សម្រាក និងពួកដែលចេញនៅថ្ងៃឈប់សម្រាកដែរ ដ្បិតសង្ឃយេហូយ៉ាដា លោកមិនឲ្យពួកវេនណាឈប់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ដ្បិតលោកបូជាចារ្យយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកលេវី នឹងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក នឹងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ អាល់គីតាប ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់អ៊ីមុាំយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃឈប់សម្រាក ទាំងអ្នកមិនត្រូវវេនយាម ដ្បិតអ៊ីមុាំយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។ |
ពួកមេទ័ព គេធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃសប្ប័ទ និងពួកដែលចេញវេននៅថ្ងៃសប្ប័ទដែរ មកឯសង្ឃយេហូយ៉ាដា។
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
ហើយពួកបងប្អូនគេ ដែលនៅភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់ប្រាំពីរថ្ងៃ
ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសម្លាប់បង់ អ្នករាល់គ្នាត្រូវនៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល»។
លោកប្រគល់លំពែង និងខែលធំតូច ជារបស់ព្រះបាទដាវីឌពីដើម ដែលទុកនៅក្នុងព្រះដំណាក់នៃព្រះ ដល់ពួកមេទ័ព។