ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ គ្រា​នោះ ពួក​ក្រុង​លិប‌ណា​ក៏​បះ‌បោរ ដក​ខ្លួន​ពី​ក្រោម​អំណាច​ទ្រង់​ដែរ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្ដេច​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែសាសន៍​អេដំម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ ពួក​ក្រុង​លិបណា ក៏​បះ‌បោរ​ដក​ខ្លួន ពី​ក្រោម​អំណាច​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ស្តេច​យ៉ូរ៉ាម​ដែរ ព្រោះ​ស្តេច​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

សូមមើលជំពូក



២ របា‌ក្សត្រ 21:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា៖ «ចូរ​អ្នក​យក​ដប់​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "មើល៍ យើង​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូម៉ូន និង​ឲ្យ​កុល‌សម្ពន័្ធ​ដប់​ដល់​អ្នក​វិញ។


ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។


រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។


រី​ឯ​ពួក​យើង​វិញ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​មិន​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទេ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


មួយ​ទៀត ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់​នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្ដាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។


នៅ​ក្នុង​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម សាសន៍​អេដុម​បាន​បះ‌បោរ​ដក​ខ្លួន​ចេញ​ពី​អំណាច​សាសន៍​យូដា ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ។


ទ្រង់​យាង​ឆ្លង​ទៅ​រក​គេ មាន​ទាំង​ពួក​មេ‌ទ័ព និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ទៅ​ទាំង​យប់ ទៅ​វាយ​ពល‌ទ័ព និង​ពួក​មេ​រទេះ​ចម្បាំង​របស់​សាសន៍​អេដុម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ។


ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា​បាន​សម្លាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ស្រុក​យូដា អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ព្រោះ​គេ​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​បុព្វបុរស។


តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ។


ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។


អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"


គេ​បានធ្វើ​ឲ្យ​យើង​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជន​ណា​មួយ យើង​បណ្ដាល​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា។


បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា ទៅ​ក្រុង​លិប‌ណា ហើយ​ច្បាំង​នឹង​ក្រុង​នោះ។


គេ​បាន​ឲ្យ​ក្រុង​ហេប្រុន និង​វាល​ស្មៅ​ជុំ‌វិញ ដល់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ទុក​ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​វាល​ស្មៅ​ជុំ‌វិញ


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដូច្នេះ យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។