មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
២ របាក្សត្រ 18:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះរបស់ទ្រង់ ដូច្នេះ ទ្រង់បង្គាប់ដល់អ្នកបររាជរថទ្រង់ថា៖ «ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសធ្ងន់ណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្ដេចស្រុកអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលបង្គាប់ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់ អាល់គីតាប ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្តេចស្រុកអ៊ីស្រអែលត្រង់ចន្លោះអាវក្រោះ។ ស្តេចមានប្រសាសន៍ទៅកាន់អ្នកបររទេះថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ |
មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
នៅថ្ងៃនោះ ចម្បាំងក៏កាន់តែខ្លាំងឡើង ប៉ុន្តែ ស្តេចអ៊ីស្រាអែលទ្រង់ផ្អែកអង្គនៅក្នុងព្រះរាជរថ តស៊ូនឹងពួកស៊ីរីរហូតដល់ល្ងាច លុះដល់ពេលប្រហែលជាថ្ងៃលិច ទ្រង់ក៏សុគតទៅ។
ពួកពលធ្នូក៏បាញ់ត្រូវព្រះបាទយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសធ្ងន់ណាស់»។