Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 18:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 នៅ​ថ្ងៃ​នោះ ចម្បាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ផ្អែក​អង្គ​នៅ​ក្នុង​ព្រះ‌រាជ‌រថ តស៊ូ​នឹង​ពួក​ស៊ីរី​រហូត​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច ទ្រង់​ក៏​សុគត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​អ៊ីស្រា‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត​ដល់​ល្ងាច ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែស្តេច​អ៊ីស្រាអែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្តេច​អ៊ីស្រ‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ​ស្តេច​ស្ថិត​នៅ​ក្នុង​រទេះ​រហូត​ដល់​ល្ងាច ហើយ​ស្តេច​ក៏​ស្លាប់​នៅ​ពេល​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 18:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មីកាយ៉ា​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ សុខសាន្ត​ចុះ!"»។


ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត?"។ ពេល​នោះ ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ថា​យ៉ាង​នោះ


មីកា‌យ៉ា​ទូល​ថា៖ «បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូល‌បង្គំ​ទេ»។ រួច​គាត់​ថែម​ពាក្យ​នេះ​ថា៖ «ប្រជា​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ»។


តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​របស់​ទ្រង់ ដូច្នេះ ទ្រង់​បង្គាប់​ដល់​អ្នក​បរ​រាជ‌រថ​ទ្រង់​ថា៖ «ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ធ្ងន់​ណាស់»។


ព្រះបាទ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​វិល​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​សុខ‌សាន្ត។


សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។


ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ដឹង​ប្រាកដ​ថា បាប​របស់​អ្នក​រាល់​គ្នា​នឹង​តាម​អ្នក​រាល់​គ្នា​ទាន់​ជា​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម