ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 18:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មាន​វិញ្ញាណ​មួយ​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា "ទូល‌បង្គំ​ចង់​ទៅ" ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា "ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា “ទូលបង្គំ​នឹង​ទៅ​ល្បួង!” ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មាន​វិញ្ញាណ​១​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា “ខ្ញុំ​នឹង​ទៅ​ទាក់‌ទាញ​គាត់!” អុលឡោះ‌តាអាឡា​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្តេច?”។

សូមមើលជំពូក



២ របា‌ក្សត្រ 18:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត?"។ ពេល​នោះ ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ថា​យ៉ាង​នោះ


មាន​ថ្ងៃ​មួយ ពេល​ដែល​ពួក​កូន​ព្រះ បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ។


មាន​ថ្ងៃ​មួយ ពេល​ដែល​ពួក​កូន​ព្រះ បាន​ទៅ​គាល់​ព្រះ‌យេហូវ៉ា ហើយ​សាតាំង ក៏​នៅ​ក្នុង​ចំណោម​នោះ ដើម្បី​គាល់​ព្រះ‌យេហូវ៉ា​ដែរ។


ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។


អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ដោយអំណាច​រប​ស់​អារក្ស​សាតាំង ដោយ​ប្រើ​គ្រប់​ទាំង​អំណាច ទី​សម្គាល់ ការ​អស្ចារ្យ​ក្លែង​ក្លាយ