ដូច្នេះ សូមអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ»។
២ របាក្សត្រ 18:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មីកាយ៉ាទូលឆ្លើយថា៖ «ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយ សុខសាន្តចុះ!"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមីកាយ៉ាទូលថា៖ «ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ អាល់គីតាប លោកមីកាយ៉ាជម្រាបថា៖ «ខ្ញុំបានឃើញពលទាហានអ៊ីស្រអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ អុលឡោះតាអាឡាមានបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។ |
ដូច្នេះ សូមអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ»។
កាលពីមុន កាលព្រះបាទសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា គឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល មួយទៀត ព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះករុណាថា "ឯងត្រូវធ្វើជាគង្វាល ឃ្វាលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែល"»។
មីកាយ៉ា ទូលឆ្លើយថា៖ «ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ"»។
ចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ»។
រួចស្ដេចមានរាជឱង្ការថា៖ «យើងបានប្រាប់ឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា»។
ដូច្នេះ ស្តេចអ៊ីស្រាអែលទូលទៅព្រះបាទយេហូសាផាតថា៖ «តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬថា គាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំឡើយ គឺថ្លែងទំនាយតែអាក្រក់ម៉្យាងប៉ុណ្ណោះ»។
ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ពិតប្រាកដជាហ្វូងចៀមយើងក្លាយទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានគង្វាល ហើយដោយព្រោះគង្វាលទាំងប៉ុន្មានរបស់យើង មិនបានស្វះស្វែងរកចៀមយើង គឺបានឃ្វាលតែខ្លួនឯង ឥតឃ្វាលហ្វូងចៀមយើងសោះ។
យើងនឹងឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នកខូចអស់ ហើយអ្នកនឹងត្រូវចោលស្ងាត់ នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។
ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ។ ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកថា អំណឹះតទៅ អស់លោកនឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំព្រះដ៏មានព្រះចេស្តា ហើយមកលើពពក នៅលើមេឃ »។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។