Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយ‌រាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការពារ​ដំណាក់​នៃ​ចៅ‌ហ្វាយ​អ្នក​រាល់​គ្នា​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយ‌រាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការ‌ពារ​ដំណាក់​នៃ​ចៅហ្វាយ​អ្នក​រាល់​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ជ្រើស​តាំង​កូន​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការ‌ពារ​រាជ‌វង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 10:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

«ឥឡូវ​នេះ ដែល​អ្នក​រាល់​គ្នា​មាន​បុត្រា​ទាំង​ប៉ុន្មាន​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​នោះ ក៏​មាន​រទេះ​ចម្បាំង និង​សេះ ហើយ​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រឿង​សស្ត្រា‌វុធ​ផង ដូច្នេះ កាល​ណា​សំបុត្រ​នេះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ


ប៉ុន្តែ អ្នក​ទាំង​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា៖ «មើល៍ ស្ដេច​ពីរ​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ឈរ​នៅ​បាន?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ។ ប្រសិន‌បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ផែនដី​នេះ​មែន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​ត‌យុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ»។


លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។


ដូច្នេះ គេ​ក៏​ទៅ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​ស្ដេច​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​អំណរ​អរ​សប្បាយ​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម