ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 17:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បម្រើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក​ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខេត្ត​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បំរើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខែត្រ​យូដា។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្តេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្តេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក



២ របា‌ក្សត្រ 17:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បម្រុង​ទុក​ខែល និង​លំពែង​នៅ​ក្នុង​ទី​ក្រុង​នីមួយៗ ហើយ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​នោះ​រឹង​មាំ​បំផុត។ ដូច្នេះ ទ្រង់​បាន​ពង្រឹង​ការ​ត្រួតត្រា​លើ​ស្រុក​យូដា និង​ទឹក​ដី​បេនយ៉ាមីន។


ទ្រង់​បាន​ចាត់​ចែង​ដោយ​ឈ្លាសវៃ គឺ​បាន​ចាត់​អស់​ទាំង​បុត្រា​នៃ​ទ្រង់ ឲ្យ​ទៅ​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន ក្នុង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ក៏​ប្រទាន​ឲ្យ​មាន​ស្បៀង​អាហារ​ជា​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន ឲ្យ​ដល់​បុត្រ​ទាំង​នោះ​ដែរ។


ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ចម្រើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ និង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា។


បន្ទាប់​មក មាន​យ៉ូសា‌បាឌ ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ ដែល​ប្រុង‌ប្រៀប​នឹង​ទៅ​ច្បាំង​ជា​ស្រេច។


ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព​ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រាអិម ជា​ទី​ក្រុង​ដែល​ព្រះបាទ​អេសា​បិតា​ទ្រង់​ចាប់​យក​បាន​ដែរ។


ក្រោយ​មក ទ្រង់​សង់​កំផែង​នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំ‌វិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កម្ពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​តាម​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា។