ព្រះបាទយេហូសាផាតបានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា។
ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្ដេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសម្រាប់ផ្ទុកស្បៀង។
យ៉ូសាផាតទ្រង់បានចំរើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ នឹងទីក្រុងសំរាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
ស្តេចយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្តេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសម្រាប់ផ្ទុកស្បៀង។
ព្រះយេហូវ៉ាក៏តម្កើងព្រះបាទសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្ណាការមកថ្វាយព្រះបាទយេហូសាផាត ព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោលប្រាំពីរពាន់ប្រាំពីររយ និងពពែឈ្មោលប្រាំពីរពាន់ប្រាំពីររយ។
ស្ដេចមានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចម្បាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡិម។
ព្រះបាទយេហូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយស្ដេចបានភ្ជាប់សម្ព័ន្ធវង្សជាមួយព្រះបាទអ័ហាប់។
ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម
មួយទៀត ទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង។
ព្រះបាទហេសេគាបានតាំងព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់ ក្នុងការសង់កំផែងដែលបាក់បែកទាំងប៉ុន្មានឡើងវិញ ហើយសង់ប៉មនៅលើកំផែងនោះ ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយក៏ជួសជុលប៉មមីឡូរនៅក្នុងក្រុងដាវីឌឲ្យបានមាំមួន។ ស្ដេចធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ។
ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។