លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។
២ របាក្សត្រ 16:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យព្រះបាទអេសា ទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទាមានអាការៈធ្ងន់ធ្ងរ ប៉ុន្តែ ក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានពឹងដល់ពួកគ្រូពេទ្យវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលរបស់ស្ដេច ទ្រង់កើតរោគាយ៉ាងធ្ងន់នៅព្រះបាទា ប៉ុន្តែ ទោះបីទ្រង់ប្រឈួនយ៉ាងនេះក្ដី ក៏ទ្រង់ពុំបានទូលអង្វរសូមព្រះអម្ចាស់ជួយដែរ គឺទ្រង់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ អាល់គីតាប នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលរបស់ស្តេច គាត់កើតរោគាយ៉ាងធ្ងន់នៅជើង ប៉ុន្តែ ទោះបីគាត់ឈឺយ៉ាងនេះក្តី ក៏គាត់ពុំបានទូរអាអង្វរសូមអុលឡោះតាអាឡាជួយដែរ គឺគាត់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។ |
លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។
ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
ទោះជានៅគ្រាដែលមានសេចក្ដីទុក្ខវេទនាយ៉ាងនេះក៏ដោយ ព្រះបាទអ័ហាសនៅតែប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត។
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬ? តើគ្មានគ្រូពេទ្យនៅទីនោះទេឬ? ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ?
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។
ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។
នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។
លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងលោកដេម៉ាស ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។