Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 16:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ក្នុង​ឆ្នាំ​ទី​សាម​សិប​ប្រាំបួន​នៃ​រាជ្យ​ព្រះបាទ​អេសា ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទា​មាន​អាការៈ​ធ្ងន់​ធ្ងរ ប៉ុន្តែ ក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​ពឹង​ដល់​ពួក​គ្រូ​ពេទ្យ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រីឯ​ក្នុង​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា នោះ​ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទ មាន​អាការៈ​ដ៏​ធ្ងន់ ប៉ុន្តែក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​រក​ពឹង​ដល់​ពួក​គ្រូ‌ពេទ្យ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជ‌កាល​របស់​ស្តេច គាត់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ជើង ប៉ុន្តែ ទោះ​បី​គាត់​ឈឺ​យ៉ាង​នេះ​ក្តី ក៏​គាត់​ពុំ​បាន​ទូរអា‌អង្វរ​សូមអុលឡោះ‌តាអាឡា​ជួយ​ដែរ គឺ​គាត់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 16:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គ្រូ​ពេទ្យ ដែល​នៅ​បម្រើ​លោក អប់​សព​ឪពុក។ គ្រូ​ពេទ្យ​ក៏​នាំ​គ្នា​អប់​សព​លោក​អ៊ីស្រា‌អែល។


ស្ដេច​ពុំ​បាន​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច​សោយ​ទិវង្គត ហើយ​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​វិញ។


ព្រះ‌បាទ​អេ‌សា​សោយ​ទិវង្គត ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។


ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។


ទោះ​បី​ព្រះ‌បាទ​អហាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់​ដដែល។


ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!


តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេង សម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ? តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ? ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ មិន​ព្រម​សះ​ដូច្នេះ?


បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។


ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។


ព្រះ‌យេស៊ូ​បាន​ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។


គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។


លោក​គ្រូ​ពេទ្យ​លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។


យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម