ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
២ របាក្សត្រ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែ ព្រះបាទអេសាមានព្រះហឫទ័យស្មោះត្រង់អស់មួយព្រះជន្មទ្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្ដី ក៏ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញ ពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែអេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់ អាល់គីតាប ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ |
ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកប្រជាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្ដាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។
ឯនាងម្អាកា ជាមាតាព្រះបាទអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ ព្រះបាទអេសាក៏កាប់រំលំរូបនោះ កិនកម្ទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន
ព្រះរាជានាំយកអស់ទាំងរបស់ដែលបិតារបស់ស្ដេចបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយផង មកតម្កល់ទុក ក្នុងព្រះដំណាក់នៃព្រះ គឺប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ
ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងបង្គោលសក្ការៈ ចេញពីស្រុកយូដាទៅ។
ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃបុព្វបុរសគេនៅឡើយដែរ។
ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
ប៉ុន្តែ ពួកបណ្ដាជននៅតែថ្វាយយញ្ញបូជានៅលើអស់ទាំងទីខ្ពស់នៅឡើយ តែគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេវិញ។