ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសា​មាន​ពួក​ពល‌ទ័ព​ដែល​កាន់​ខែល និង​លំពែង​បី​សែន​នាក់ ជា​ពួក​យូដា ហើយ​ពីរ​សែន​ប្រាំបី​ម៉ឺន​នាក់ ជា​ពួក​បេនយ៉ាមីន ដែល​កាន់​ខែល និង​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អេសា​ទ្រង់​មាន​ពួក​ពល‌ទ័ព ដែល​កាន់​ខែលនឹង​លំពែង​៣​សែន​នាក់ ជា​ពួក​យូដា ហើយ​២​សែន​៨​ម៉ឺន​នាក់ ជា​ពួក​បេន‌យ៉ាមីន ដែល​កាន់​ខែលហើយ​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ ២៨០ ០០០ នាក់​ទៀត ជា​អ្នក​ស្រុក​ពុន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។

សូមមើលជំពូក



២ របា‌ក្សត្រ 14:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ផែ​មាស​ធ្វើ​ជា​ខែល​ធំៗ​ពីររយ គឺ​យក​មាស​ប្រាំមួយ​រយ​សេកែល ដើម្បី​ធ្វើ​ខែល​នីមួយៗ។


កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​មួយ​រយ​ហាសិប​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន។


ពេល​ព្រះបាទ​រេហូ‌បោម​មក​ដល់​យេរូ‌សាឡិម ទ្រង់​បាន​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ដើម្បី​ស្ដា​រាជ្យ​ថ្វាយ​ព្រះបាទ​រេហូ‌បោម​វិញ។


រួច​ដល់​ឆ្នាំ​ទី​ប្រាំ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម ព្រះបាទ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​យក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា


មាន​រទេះ​ចម្បាំង​មួយ​ពាន់​ពីររយ និង​ពល​សេះ​ប្រាំមួយ​ម៉ឺន​នាក់ ឯ​ពល​ទាហាន​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា‌មួយ​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី និង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ។


ព្រះបាទ​អ័ប៊ីយ៉ា​បាន​ចេញ​ទៅ​ច្បាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចម្បាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​បួន​សែន​នាក់។ រីឯ​ព្រះបាទ​យេរ៉ូ‌បោម​ក៏​តម្រៀប​ទ័ព​ច្បាំង​នឹង​ទ្រង់​វិញ​ដែរ ដោយ​មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​ប្រាំបី​សែន​នាក់។


ឯ​ពួក​សាសន៍​អេធី‌អូពី និង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចម្បាំង និង​ពល​សេះ​សន្ធឹក​ទេ​ឬ? ប៉ុន្តែ ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ។


ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។


អ័ម៉ា‌ស៊ីយ៉ា​បាន​ប្រមូល​ពួក​យូដា ឲ្យ​មក​រួម​ផ្គុំ​គ្នា​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​មួយ​ពាន់​នាក់ និង​មេ​លើ​មួយ​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់។ រាប់​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​បី​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល។