ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
២ របាក្សត្រ 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាក៏វាយពួកសាសន៍អេធីអូពី នៅចំពោះអេសា និងពួកសាសន៍យូដា ឲ្យពួកសាសន៍អេធីអូពី បាក់ទ័ពរត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអេសា និងកងទ័ពយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់ក៏វាយពួកអេធីអូពី នៅចំពោះអេសា នឹងពួកយូដា ឲ្យគេបាក់ទ័ពរត់ទៅ អាល់គីតាប អុលឡោះតាអាឡាបានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខស្តេចអេសា និងកងទ័ពយូដា។ |
ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋប្រាំម៉ឺន ចៀមពីរសែនប្រាំម៉ឺន និងលាពីរពាន់ ព្រមទាំងមនុស្សមួយសែននាក់។
មានរទេះចម្បាំងមួយពាន់ពីររយ និងពលសេះប្រាំមួយម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ។
ពួកទ័ពយូដា គេស្រែកឡើង ហើយកំពុងដែលពួកយូដាស្រែកឡើងដូច្នោះ នោះព្រះក៏វាយយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ នៅមុខអ័ប៊ីយ៉ា និងពួកយូដា
នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីជ័យភណ្ឌដែលគេរឹបអូសយកបាន គឺគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។
ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។
ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱកូនចៅអ៊ីស្រាអែលអើយ តើអ្នករាល់គ្នាមិនមែនដូចជាកូនចៅ របស់សាសន៍អេធីយ៉ូពី ដល់យើងទេឬ? តើមិនមែនយើងដែលនាំអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ និងពួកភីលីស្ទីនចេញពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬ?
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ
ព្រះយេហូវ៉ានឹងធ្វើឲ្យខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងអ្នក ត្រូវចុះចាញ់នៅមុខអ្នក គេនឹងចេញមកទាស់នឹងអ្នកតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវប្រាំពីរវិញ ដើម្បីឲ្យរួចពីមុខអ្នក។
មើល៍ ឥឡូវនេះ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីយើងឡើយ។ យើងសម្លាប់ ហើយយើងប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្ដាប់ដៃយើងបានឡើយ។
ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។