យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ
២ របាក្សត្រ 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន បុត្រាព្រះបាទដាវីឌ បានក្រោកឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែយេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបំរើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន អាល់គីតាប ប៉ុន្តែ យេរ៉ូបោមកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលជាបុត្ររបស់ស្តេចទត បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ |
យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ
គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជ្យរបស់ដាវីឌឡើយ មានតែកុលសម្ពន័្ធយូដាមួយប៉ុណ្ណោះ។
ប្រសិនបើប្រជាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញ គឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសម្លាប់យើងចោល ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា»។
ព្រះយេហូវ៉ាក៏គង់ជាមួយទ្រង់ ហើយកន្លែងណាដែលទ្រង់យាងទៅ បានជោគជ័យទាំងអស់ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ។
គឺយ៉ាងនេះហើយ ដែលប្រជាជនអ៊ីស្រាអែលបានបះបោរនឹងរាជវង្សរបស់ព្រះបាទដាវីឌដរាបដល់សព្វថ្ងៃ។