ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
២ របាក្សត្រ 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមិនដឹងទេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចមកលើសាសន៍អ៊ីស្រាអែល គឺដល់ដាវីឌ និងវង្សានុវង្សរបស់ទ្រង់ឲ្យសោយរាជ្យជាដរាបតទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់នឹងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល អាល់គីតាប អ្នករាល់គ្នាត្រូវដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃអ៊ីស្រអែល ប្រទានឲ្យស្តេចទត និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រអែលរហូតតទៅ គឺជាសម្ពន្ធមេត្រីដែលមិនអាចប្រែប្រួលបានឡើយ។ |
ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
ដូច្នេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងបុព្វបុរសឯង នោះយើងនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនឹងតាំងរាជ្យរបស់អ្នកនោះ ឲ្យខ្ជាប់ខ្ជួនឡើង
គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់យើងឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ»។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់យើង ដូចជាអ្នកបានដើរនៅមុខយើងដែរ"។
ដូច្នេះ ខ្ញុំក៏និយាយថា៖ «ការដែលអស់លោកធ្វើនេះមិនល្អទេ តើអស់លោកមិនគួរប្រព្រឹត្ត ដោយគោរពកោតខ្លាចដល់ព្រះនៃយើង ដើម្បីកុំឲ្យសាសន៍ដទៃដែលជាខ្មាំងសត្រូវរបស់យើង ត្មះតិះដៀលយើងទេឬ?
ព្រោះគេបានស្អប់ការចេះដឹង ហើយមិនបានរើសយកសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាទេ។
នោះយើងនឹងបោះបង់ពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់យើងបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតយើងនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
អ្នកត្រូវនាំសត្វទាំងពីរនោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យសម្បត្តិ ភាពឧត្ដុងឧត្ដម សិរីល្អ និងតេជានុភាពដល់ព្រះបាទនេប៊ូក្នេសា ជាបិតារបស់ព្រះករុណា។
ហើយអស់ទាំងតង្វាយម្សៅដែលអ្នកថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញា របស់ព្រះក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់អ្នក។
គ្រប់ទាំងតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ នេះជាសេចក្ដីសញ្ញាអំបិលដល់អ្នក និងពូជពង្សរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជារៀងរហូតតទៅ»។
ព្រោះគេចង់បំភ្លេចការនេះថា ផ្ទៃមេឃមានតាំងពីយូរលង់មកហើយ ឯផែនដីកើតចេញពីទឹក នៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។
គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។