លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។
២ របាក្សត្រ 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច អាល់គីតាប ស្តេចរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ |
លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។
ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលធំៗពីររយ គឺយកមាសប្រាំមួយរយសេកែល ដើម្បីធ្វើខែលនីមួយៗ។
ហើយស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច។
លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ ហើយព្រះបាទដាវីឌបានតាំងលោកឲ្យត្រួតលើពួកកងអង្គរក្ស។
គ្រប់ពេលដែលស្ដេចយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ពួកទ័ពរក្សាអង្គក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់របស់ពួកទ័ពរក្សាអង្គវិញ។
ដូច្នេះ ស្ដេចស៊ីសាកនៃស្រុកអេស៊ីព្ទ បានឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើផង
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។