ទ្រង់បានចាត់ចែងដោយឈ្លាសវៃ គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
២ របាក្សត្រ 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទរេហូបោមគង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សម្រាប់ការពារស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមគង់នៅក្នុងក្រុងយេរូសាឡឹម ហើយស្ដេចបានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក អាល់គីតាប ស្តេចរេហូបោមនៅក្នុងក្រុងយេរូសាឡឹម ហើយគាត់បានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា |
ទ្រង់បានចាត់ចែងដោយឈ្លាសវៃ គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យពីអស់ទាំងទីក្រុងស្រុកយូដា នោះនគរបានស្ងៀមស្ងប់នៅចំពោះទ្រង់។
រួចព្រះបាទអេសាបាននាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះ ទៅសង់ក្រុងកេបា និងមីសប៉ាវិញ។
ព្រះបាទយេហូសាផាតបានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា។
ទ្រង់ដាក់ឲ្យមានពលទ័ពក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិម ជាទីក្រុងដែលព្រះបាទអេសាបិតាទ្រង់ចាប់យកបានដែរ។
បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្ដាលពួកភីលីស្ទីន
មួយទៀត ទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង។
ពេលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងច្បាំងនឹងក្រុងយេរូសាឡិម និងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺក្រុងឡាគីស និងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។