លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។
២ របាក្សត្រ 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូរ៉ាស់ អាយ៉ាឡូន នឹងហេប្រុន ដែលនៅស្រុកយូដា នឹងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់ អាល់គីតាប សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងពុនយ៉ាមីន។ |
លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។
ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។
ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។
ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង។
ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប និងតំបន់ណេកិប ស្រុកយូដា គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីបណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍អាម៉ូរីមកក្នុងកណ្ដាប់ដៃពួកកូនចៅអ៊ីស្រាអែល លោកយ៉ូស្វេទូលព្រះយេហូវ៉ានៅមុខពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ ហើយព្រះច័ន្ទក៏ដែរ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអាយ៉ាឡូនទៅ»។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ក៏ចេញពីក្រុងអេក្លុន ឡើងទៅក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ
ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមត៌ករបស់លោកកាលែប ជាកូនលោកយេភូនេ ដែលជាពួកកេណាស រហូតដល់សព្វថ្ងៃនេះ ព្រោះលោកបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យ៉ាងស្មោះអស់ពីចិត្ត។
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់)
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។