២ របាក្សត្រ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរេហូបោមឡើងរាជរថស្ទើរតែមិនរួច ហើយទ្រង់ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកស្តេចរេហូបោម ទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសំឡាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡិម អាល់គីតាប ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់គាត់។ ស្តេចរេហូបោមឡើងរទេះស្ទើរតែមិនរួច ហើយស្តេចភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ |
ទ្រង់បានចាត់គេឲ្យទៅភ្នំល្បាណូន ដោយវេនក្នុងមួយខែមួយម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូនមួយខែ ហើយនៅផ្ទះពីរខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្សដែលត្រូវកេណ្ឌមកធ្វើការនោះ។
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។
ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។