បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។
២ របាក្សត្រ 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចធ្វើឲ្យក្រុងនោះមានប្រាក់ និងមាសសម្បូរដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅទីក្រុងនោះ ទ្រង់ធ្វើឲ្យមានប្រាក់ នឹងមាសសម្បូរ ដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរ ដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ អាល់គីតាប ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ |
បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។
ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។
ស្ដេចធ្វើឲ្យមានប្រាក់សម្បូរ នៅក្រុងយេរូសាឡិមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប។
យើងនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង យើងនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលអ្នក ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើអ្នក។
ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។
ពេលនោះ អេម៉ុសឆ្លើយតបទៅអ័ម៉ាស៊ាថា៖ «ខ្ញុំមិនមែនជាហោរា ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។
ដូច្នេះ គាត់រត់ទៅខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញព្រះយេស៊ូវ ព្រោះព្រះអង្គត្រូវយាងមកតាមផ្លូវនោះ។
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងចិត្តរបស់ស្ដេចងាកចេញ ក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលុបសម្រាប់ខ្លួនដែរ។