យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតព្រះបាទយ៉ូរ៉ាមផ្ទំប្រឈួននៅទីនោះ ហើយព្រះបាទអ័ហាស៊ីយ៉ាជាស្តេចយូដា បានយាងចុះមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។
លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះ ព្រះបាទយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ក៏យាងមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដែរ។
យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះស្តេចយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា ក៏មកសួរសុខទុក្ខស្តេចយ៉ូរ៉ាមដែរ។
មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកអ្នកខាងព្រះបាទយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា៖ «ខ្ញុំឃើញមនុស្សមួយពួកមក»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា "តើមកដោយមេត្រីឬ?"»។
យេសរាល យ៉ុកឌាម សាណូអា