ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ?
២ ពង្សាវតារក្សត្រ 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការក្នុងក្រឡាបន្ទំ ព្យាការីអេលីសេនៅស្រុកអ៊ីស្រាអែល យកទៅទូលស្ដេចស្រុកអ៊ីស្រាអែលទាំងអស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល អាល់គីតាប មានមេទ័ពម្នាក់ជម្រាបថា៖ «សូមជម្រាបស្តេច! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលស្តេចមានប្រសាសន៍ក្នុងបន្ទប់ដេក ណាពីអេលីយ៉ាសាក់នៅស្រុកអ៊ីស្រអែល យកទៅជម្រាបស្តេចស្រុកអ៊ីស្រអែលទាំងអស់»។ |
ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «តើវិញ្ញាណខ្ញុំមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬ? តើជាឱកាសគួរទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬ?
នាងនិយាយទៅចៅហ្វាយស្រីរបស់ខ្លួនថា៖ «ប្រសិនបើលោកប្រុស ជាចៅហ្វាយនាងខ្ញុំ នៅជាមួយហោរាដែលនៅក្រុងសាម៉ារីនោះ លោកនឹងមើលរោគឃ្លង់នេះឲ្យជាហើយ!»។
ប៉ុន្តែ ពេលអេលីសេអ្នកសំណព្វរបស់ព្រះបានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រដូច្នោះ លោកក៏ចាត់គេឲ្យទៅទូលសួរស្តេចថា៖ «ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ? សូមឲ្យលោកនោះមកជួបទូលបង្គំចុះ នោះលោកនឹងបានជ្រាបថា មានហោរាមួយនៅស្រុកអ៊ីស្រាអែលមែន»។
ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?»
រួចទ្រង់បង្គាប់ថា៖ «ចូរទៅសង្កេតមើលកន្លែងណាដែលគាត់នៅ ដើម្បីឲ្យយើងបានចាត់គេឲ្យទៅចាប់មក»។ មានគេទូលទ្រង់ថា៖ «គាត់នៅឯក្រុងដូថាន់»។
ទន្លេនីលនឹងមានពេញសុទ្ធតែកង្កែប វានឹងលោតចូលទៅក្នុងផ្ទះរបស់អ្នក គឺទៅក្នុងបន្ទប់ដេក លើគ្រែ និងទៅក្នុងផ្ទះពួកនាម៉ឺនមន្ត្រី ផ្ទះរបស់ប្រជារាស្ត្រ ទៅក្នុងជើងក្រាន និងផើងម្សៅរបស់អ្នកផង។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
កុំជេរប្រមាថស្តេចឲ្យសោះ សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ ហើយកុំជេរប្រមាថដល់ពួកអ្នកមាន ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង ខ្លាចក្រែងសត្វហើយលើអាកាស នាំយកសំឡេងនោះទៅ ហើយសត្វដែលមានស្លាបវា ថ្លែងប្រាប់តាមរឿងនោះ។
វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ?
ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។
ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែលថា៖ «ប្រាកដមែន ព្រះរបស់លោកពិតជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងស្តេច មែន គឺជាព្រះដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ព្រោះលោកបានសម្ដែងឲ្យយល់ពីអាថ៌កំបាំងនេះ!»។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។