ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។
២ ពង្សាវតារក្សត្រ 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្ដេចស្រុកអ៊ីស្រាអែល?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ អាល់គីតាប ស្តេចស្រុកស៊ីរីមានចិត្តខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ស្តេចកោះហៅពួកមេទ័ពមក ហើយសួរថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្តេចស្រុកអ៊ីស្រអែល?»។ |
ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។
អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។
ហេតុអ្វីបានជាឯងទាំងអស់គ្នារួមគំនិតគិតក្បត់យើងដូច្នេះ? គ្មានអ្នកណាមួយប្រាប់ឲ្យយើងឲ្យដឹង ក្នុងកាលដែលកូនយើងបានចុះសញ្ញានឹងកូនអ៊ីសាយនោះទេ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងយើងសោះ ឬបង្ហាញឲ្យដឹងថា កូនយើងបានពន្យុះអ្នកបម្រើរបស់យើង ឲ្យលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះផង»។
ស្ត្រីនោះក៏មកជិតស្តេចសូល ឃើញទ្រង់តក់ស្លុតជាខ្លាំង ក៏ទូលថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតដើម្បីធ្វើតាមអស់ទាំងសេចក្ដីដែលទ្រង់បានមានរាជឱង្ការមកខ្ញុំម្ចាស់ដែរ។