បន្ទាប់មក ស្តេចក៏ចេញទៅត្រួតមើលពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន ឃើញមានគ្នាពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចក៏ត្រួតមើលប្រជាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមានប្រាំពីរពាន់នាក់។
២ ពង្សាវតារក្សត្រ 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្ដេចឲ្យប្រុងប្រយ័ត្នជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័តនោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ អាល់គីតាប ស្តេចស្រុកអ៊ីស្រអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែងដែលអ្នកជំនិតរបស់អុលឡោះប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យអេលីយ៉ាសាក់ជម្រាបស្តេចឲ្យប្រុងប្រយ័ត្នជាមុន។ |
បន្ទាប់មក ស្តេចក៏ចេញទៅត្រួតមើលពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន ឃើញមានគ្នាពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចក៏ត្រួតមើលប្រជាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមានប្រាំពីរពាន់នាក់។
នៅគ្រានោះ លោកអេលីសេមានជំងឺដែលនាំឲ្យលោកស្លាប់ ហើយព្រះបាទយ៉ូអាសជាស្ដេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏យំសោកនឹងលោក ដោយមានរាជឱង្ការថា៖ «ឱលោកឪពុក លោកឪពុកខ្ញុំអើយ លោកគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ»។
អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។
ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដង តាមពាក្យអ្នកសំណព្វរបស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។
ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?»
ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។
ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងពីការនេះ ព្រះអង្គបានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
បន្ទាប់មក គេក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះមានព្រះបន្ទូលហាមគេក្នុងយល់សប្តិ មិនឲ្យគេត្រឡប់ទៅជួបហេរ៉ូឌវិញឡើយ។
ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។