ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។
២ ពង្សាវតារក្សត្រ 5:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម លោកក៏ចុះពីរទេះទៅទទួល ហើយសួរថា៖ «សុខសប្បាយទាំងអស់គ្នាទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ អាល់គីតាប កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមគាត់ គាត់ក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។ |
ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។
កេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណព្វរបស់ព្រះ គាត់នឹកថា៖ «មើល៍ ចៅហ្វាយខ្ញុំបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ខ្ញុំនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោក»។
គាត់ឆ្លើយថា៖ «សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជម្រាបលោកថា "មានមនុស្សកំលោះពីរនាក់ជាពួកហោរា ទើបនឹងមកដល់ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់មួយហាប និងសំលៀបបំពាក់ពីរបន្លាស់មកសម្រាប់គេ"»។
មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។