ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លោក​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ» ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​ឲ្យ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​លោក​ឆ្លើយ​តប​ថា ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​ទូរអា​សូម​ឲ្យ​ណាពី​ទទួល តែ​គាត់​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 5:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ្នក​សំណព្វ​របស់​ព្រះ​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ព្រះករុណា​ប្រទាន​ដំណាក់​ទ្រង់​មួយ​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា‌មួយ​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ


គ្រា​នោះ លោក​អេលីយ៉ា​ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា‌មួយ​ពួក​ស្រុក​កាឡាត លោក​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ លើក​លែង​តែ​ទូល‌បង្គំ​សូម​ប៉ុណ្ណោះ»។


ប៉ុន្តែ លោក​អេលីយ៉ា​តប​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ»។


អេលី‌សេ​ទូល​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូល‌បង្គំ​មិន​បាន​យល់​ដល់​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូល‌បង្គំ​មិន​ព្រម​ក្រឡេក ឬ​មើល​ទ្រង់​ឡើយ។


កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អេលី‌សេ ជា​អ្នក​សំណព្វ​របស់​ព្រះ គាត់​នឹក​ថា៖ «មើល៍ ចៅ‌ហ្វាយ​ខ្ញុំ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក»។


ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា៖ «តើ​វិញ្ញាណ​ខ្ញុំ​មិន​បាន​ទៅ​តាម​ឯង ក្នុង​កាល​ដែល​លោក​នោះ​ចុះ​ពី​រទេះ​មក​ទទួល​ឯង​ទេ​ឬ? តើ​ជា​ឱកាស​គួរ​ទទួល​ប្រាក់ និង​សម្លៀក​បំពាក់ ព្រម​ទាំង​ចម្ការ​អូលីវ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចៀម គោ ហើយ​បាវ​ប្រុស​បាវ​ស្រី​ឬ?


ពេល​នោះ ដានី‌យ៉ែល​ទូល​តប​នៅ​ចំពោះ​ស្តេច​ថា៖ «សូម​ទុក​អំណោយ‌របស់​ព្រះ‌ករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់​ព្រះ​ករុណា​សម្រាប់​អ្នក​ដទៃ​វិញ​ចុះ តែ​ឯ​ទូល‌បង្គំ​វិញ ទូល​បង្គំ​នឹង​អាន​អក្សរ​នេះថ្វាយ​ព្រះ‌ករុណា ហើយ​ក៏​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ដែរ។


ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។


អ្នក​ខ្លះ​ពោល​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ មិន​មែន​ការ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​ធ្វើ​ចៅ​ហ្វាយ​លើ​ខ្ញុំ​ឡើយ។


មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។