១ ពង្សាវតារក្សត្រ 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ សូមមើលជំពូកអាល់គីតាប8 អ្នកនាំសាររបស់អុលឡោះជម្រាបស្តេចវិញថា៖ «ទោះបីស្តេចប្រទានរាជ្យទ្រព្យចំនួនពាក់កណ្តាលឲ្យខ្ញុំ ក៏ខ្ញុំមិនចូលក្នុងដំណាក់របស់ស្តេចដែរ ខ្ញុំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ សូមមើលជំពូក |