២ ពង្សាវតារក្សត្រ 4:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ លោកនៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូលអង្វរព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា អាល់គីតាប អេលីយ៉ាសាក់ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ គាត់នៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូរអាអង្វរអុលឡោះតាអាឡា។ |
រួចនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមានមួយណាពេញ ចូរទុកទៅម្ខាង»។
តែណាម៉ាន់មានកំហឹង ហើយក៏ចេញទៅ ដោយពោលថា៖ «ខ្ញុំស្មានថាប្រាកដជាលោកចេញមកជួបខ្ញុំ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់លោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា។
ពេលគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ» ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្ដាលក្រុងសាម៉ារីហើយ។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
កាលព្រះអង្គយាងចូលទៅក្នុងផ្ទះ ព្រះអង្គមិនឲ្យអ្នកណាចូលទៅជាមួយឡើយ មានតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ។
ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។