ក្រោយមក មានថ្ងៃមួយ កូនរបស់នាងម្ចាស់ផ្ទះនោះមានជំងឺ ជំងឺនោះធ្ងន់ណាស់ រហូតគ្មានដង្ហើមក្នុងខ្លួន។
២ ពង្សាវតារក្សត្រ 4:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអេលីសេបានចូលទៅក្នុងផ្ទះ គាត់បានឃើញកូននោះស្លាប់នៅលើគ្រែរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក អាល់គីតាប កាលអេលីយ៉ាសាក់ចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ |
ក្រោយមក មានថ្ងៃមួយ កូនរបស់នាងម្ចាស់ផ្ទះនោះមានជំងឺ ជំងឺនោះធ្ងន់ណាស់ រហូតគ្មានដង្ហើមក្នុងខ្លួន។
នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។
កេហាស៊ីបានទៅមុន ហើយដាក់ដំបងនៅលើមុខកូននោះ តែគ្មានឮសំឡេង ឬមានចលនាអ្វីសោះ។ គាត់បានត្រឡប់មកជួបអេលីសេវិញ ជម្រាបថា៖ «ក្មេងនោះមិនភ្ញាក់ទេ»។
ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។